មណ្ឌលគិរីៈ យោងតាមផេក អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត កម្លាំងសមត្ថកិច្ចការិយាល័យ បង្ក្រាបគ្រឿងញៀនបានសហការ ជាមួយកម្លាំងសមត្ថកិច្ចនគរបាលស្រុក ធ្វើកាបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់បានចំនួន ១ ករណីកាលពី ថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី ស្ថិតនៅចំណុច (ដើមកានីន) លើដងផ្លូវជាតិ លេខ៧៦ ស្ថិតនៅក្នុងភូមិ ស្រែរូង ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅវេលាម៉ោង ១៥និង៣០នាទី កម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានធ្វើការបង្ក្រាបបានករណី ជួញដូររក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់បានចំនួន១ករណីនៅចំណុច (ដើមកានីន) លើដងផ្លូវជាតិ លេខ៧៦ ស្ថិតនៅក្នុងភូមិ ស្រែរូង ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី ។
ហើយបានបន្តនីតិវិធីនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញ បញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តមណ្ឌលគិរី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នគរបាលក្រុងសែនមនោរម្យ អធិការដ្ឋាននគរបាលស្រុកអូររាំង និង អធិការដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ក្រញូងសែនជ័យ នៃអធិការដ្ឋាននគរបាលស្រុកស្នួលខេត្តក្រចេះ មានការចូលរួមពីលោកមេភូមិមេឃុំចំនួន ៣ទីតាំងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។
ធ្វើការចុះបង្រ្កាបបានចំនួន១ករណីគឺ ជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនមនុស្សបានចំនួន៥នាក់ស្រី២ នាក់ ដែលមានរាយនាមដូចខាងក្រោម ៖
ទី១.ឈ្មោះ ក្រាន់ ធៀង ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិព្នង នៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែកខេត្តមណ្ឌលគីរី លទ្ធផលពិនិត្យទឹកម៉ូត្រ (វិជ្ជមាន+) ។ ទី២.ឈ្មោះ សិល សាវិត ភេទប្រុស អាយុ២៩ ឆ្នាំជនជាតិព្នង រស់នៅឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែកខេត្តមណ្ឌលគិរីលទ្ធផលពិនិត្យទឹកម៉ូត្រវិជ្ជមាន (+) ។ ទី៣.ឈ្មោះ សាង វ៉ាត់ ភេទ ប្រុស អាយុ២២ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីលទ្ធផលពិនិត្យទឹកម៉ូត្រវិជ្ជមាន(+) ។ ទី៤.ឈ្មោះ អុន អាត ភេទស្រី អាយុ២០ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី លទ្ធផលពិនិត្យទឹកម៉ូត្រវិជ្ជមាន(+) ។ ទី៥.ឈ្មោះ ចេម ចន្ធូ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ ទំពួន រស់នៅភូមិ ប៉ាតាង ឃុំ ប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី លទ្ធផលពិនិត្យទឹកម៉ូត្រអវិជ្ជមាន(-) ។
កម្លាំងជំនាញបានធ្វើការឆែកឆេ ក្នុងបន្ទប់ជួលនិងផ្ទះស្នាក់នៅចំនួន៣ទីតាំងខាងលើ ពុំបានធ្វើការដកហូត នូវ សម្ភារៈវត្ថុតាងអ្វីឡើយ ។ កាចាប់យកសម្ភារៈវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សរថ្លាសង្ស័យថាជាសារធាតុញៀនចំនួន១៥កញ្ចប់ (ក្នុងនោះមាន ៧កញ្ចប់តូចនិង ៨ កញ្ចប់ធំល្មម) ទម្ងន់ ១៤.៨០ ក្រាម សាច់ថ្នាំសុទ្ធ ទូរស័ព្ទចំនួន ៦ គ្រឿង ម៉ាក Nokia ( អិនចុចពិល )ពណ៌ខ្មៅ១គ្រឿង ម៉ាកVivo ពណ៌ស១គ្រឿង ម៉ាក Oppo ពណ៌ទឹកសមុទ្រ ១គ្រឿង ម៉ាក Oppo ពណ៌ ស្វាយ ក្រម៉ៅ ២គ្រឿង ម៉ាក Oppo ពណ៌ ខៀវ ១គ្រឿង (ខូច) ។
ម៉ូតូចំនួន ០៣គ្រឿង ម៉ាក ហុងដាឌ្រីមពណ៌ខ្មៅឆ្នាំ ២០១៦ ស្លាកលេភ្នំពេញ1-FW0374 ចំនួន ១ គ្រឿង ម៉ាក Wave RSX ពណ៌ក្រហមខ្មៅ គ្មានស្លាកលេខ ចំនួន ០១គ្រឿង ម៉ាក Wave RSX ពណ៌ សខ្មៅ ចំនួន ០១គ្រឿង ប្រាក់រៀលចំនួន១០,០០០រៀល មួយម៉ឺនរៀល កាបូបដៃចំនួន២, កាបូបដៃដាក់ថ្នាំញៀន ពណ៌ខៀវចំនួន១ កាបូបដៃពណ៌ខ្មៅចំនួន១ មួកសុវត្ថិភាព ដាក់ថ្នាំញៀន ចំនួន១ អត្តសញ្ញាណបណ្ណចំនួន ១ សន្លឹក កាតចាក់វ៉ាក់សាំងចំនួន ២ សន្លឹក ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ ៕








មតិយោបល់