កំពង់ឆ្នាំងៈ រថយន្តដឹកទឹកកមួយគ្រឿង បានធ្លាក់ចូលប្រឡាយ បណ្តាលឲ្យចាក់ទឹកកកចោលអស់ នៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តភូមិព្រៃពូច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
តាមប្រភពពីប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកទឹកកក បានបើកបរពីភ្នំពេញ មកទីរួមខេត្តកំពង់ឆ្នាំង ដើម្បីយកទឹកកកបោះឲ្យម៉ូយ តែត្រូវក្រឡាប់ចូលស្នាមភ្លោះ ចាក់ទឹកកកចោលអស់។
រថយន្តខាងលើ ម៉ាកកូរ៉េ ពាក់ស្លាកលេខភ្នំពេញ 2Q-4413 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។
សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ គឺដោយសារម្ចាស់រថយន្តខ្វះការប្រុងប្រយ័ត្ន ដោយងងុយដេក ពេលកំពុងបើកបរ សំណាងល្អហេតុការណ៍នេះ ពុំបង្កឲ្យមានគ្រោះថ្នាក់ដល់នណាឡើយ៕
មតិយោបល់