Post News Media ព័ត៌មានជាតិ ​រថយន្តPAJERO...

​រថយន្តPAJERO ស្លាកលេខកំពង់ចាម2A-1909 បុកម៉ូតូកំពុងឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់រងរបួស!

តាកែវ: កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលបុរសម្នាក់រងរបួស នៅ​លើផ្លូវជាតិលេខ​៣ ចន្លោះគីឡូម៉ែត្រលេខ៨០-៨១ ភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M-5633 ជិះដោយឈ្មោះ អ៊ុ ថន ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិកំហាល់ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ មុខរបរកសិករ(រងរបួសធ្ងន់)មានឌុបបងប្រុសម្នាក់ពីក្រោយឈ្មោះ អ៊ុ សុខ អាយុ៥៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា(រងរបួសស្រាល)ដែលបើកបរមកពីទិសខាងជើង។
លុះមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងពេលកំពុងបត់ក៏មានរថយន្តមួយគ្រឿងម៉ាកប៉ាជីរ៉ូ(PAJERO) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម2A-1909 (អ្នកបើកបរគេចខ្លួនបាត់)ដែលបើកបរមកពីទិសខាងជើង ហើយបានបុកម៉ូតូដែលកំពុងបត់ឆ្លងផ្លូវនោះតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ ចំពោះវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Loading...