បាត់ដំបងៈ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ខណៈដែលជននេះ បានកាន់លុយដុល្លារមួយដុំដើរចាយហ៊ឺហារ ស្មានតែអ្នកមានមកពីស្រុកណា ដឹងអីពេលឃាត់ខ្លួនសាកសួរ ទើបដឹងថា លុយដុល្លារក្លែងក្លាយសោះ។
មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ជ័យ សេង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ជនសង្ស័យបានយកក្រដាសប្រាក់ដុល្លារសែនឆេងម៉េង ដើរចាយដើម្បីបន្លំទិញរបស់របរគេនៅក្នុងក្រុងបាត់ដំបង។
មន្ត្រីដដែលបានបញ្ជាក់ថា លុយដុល្លារសែនឆេងម៉េងមានចំនួន១០០សន្លឹក ប្រភេទក្រដាសប្រាក់១០០ដុល្លារ។ បន្ទាប់ពីបានធ្វើការឃាត់ខ្លួនភ្លាមៗនោះ កម្លាំងបានធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន២កញ្ចប់តូចទៀត។
ជនសង្ស័យសមត្ថកិច្ចបានសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់