ព័ត៌មានជាតិ

ចាប់ខ្លួន៧នាក់ នៅទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ក្រោយអាជ្ញាធរខណ្ឌឫស្សីកែវ និងសមត្ថកិច្ចខណ្ឌ ធ្វើការបង្ក្រាប

ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ក្បែរយានដ្ឋាន តា អុល ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយសមត្ថកិច្ចខណ្ឌធ្វើការបង្ក្រាប កាលពីវេលាម៉ោង១៖៤០នាទី រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុមទី៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកព្រហ្មទណ្ឌខណ្ឌ បានប្រាប់ឲ្យដឹងថា ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៧នាក់ ព្រមទាំងបានដកហូតទូរហ្គេមបាញ់ត្រីចំនួន២ទូរ កៅអីចំនួន៣ និងប្រាក់មួយចំនួនផងដែរ។

លោក ណយ ច័ន្ទណារ័ត្ន មន្ត្រីផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ទី១ ឈ្មោះ ប៊ូ សុផាន់ណា ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរជាអ្នកដាក់ពង្សត្រី ស្នាក់នៅផ្ទះលេខ០៤៣ ផ្លូវលេខ៧០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី២ឈ្មោះ ពេជ្រ សាវុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ០៣៨ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (ជាអ្នកលេង) ទី៣ឈ្មោះ លឹម សុផារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (ជាអ្នកលេង) ទី៤ឈ្មោះ នុត សំរង់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (ជាអ្នកលេង) ទី៥ឈ្មោះ ហង្ស មុំសុភា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរយាមហាង ស្នាក់នៅផ្ទះជួល ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ជាអ្នកលេង) ទី៦ឈ្មោះ សៅ រត័្នសុគន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (ជាអ្នកលេង) និងទី៧ឈ្មោះ ង៉ែត ជន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៧នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕

មតិយោបល់