ព័ត៌មានជាតិ

ចេញពីផឹកស៊ីសប្បាយ! ជិះម៉ូតូទៅបុករថយន្ត ស្លាប់២នាក់នៅនឹងកន្លែង!

ស្ទឹងត្រែង:​ កាលពីយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរស២នាក់ស្លាប់ នៅលើ​​ផ្លូវជាតិ​លេខ​៧ ភូមិ​រាជា​នុ​កូ​ល ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​​។

ជ​ន​រងគ្រោះ​ទាំង២នាក់ ទី១មានឈ្មោះ​ ពឿ​ន សារ៉ាន់​ អាយុ​៣៣​ឆ្នាំ នៅ​ឃុំ​ទួល​សុ​ភី ​ស្រុក​អូររាំងឪ ​ខេត្ត​ត្បូងឃ្មុំ​ និងទី២​​ឈ្មោះ ជួន សុក្រ​បូរ៉ា ​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​​សង្កាត់កើតហេតុ។

ចំពោះករណី សាក​សព​​ត្រូវបានសមត្ថកិច្ច​ប្រគល់ជូន​​ក្រុមគ្រួសារយកទៅ​​ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់