ឧត្តរមានជ័យៈ ពលរដ្ឋខ្មែរម្នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកវិញតាមច្រកអន្តរជាតិជាំសាង៉ាំ នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅម៉ោង១និង៣០នាទីរសៀលនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ពលរដ្ឋខ្មែរដែលបញ្ជូនមកនេះ មាន ឈ្មោះ ឈុន សំអន ភេទប្រុស អាយុ៥៥ ឆ្មាំ រស់នៅភូមិរំដួលវាសនា សង្កាត់បន្សាយរាក់ ក្រុងសំរោងខេត្តឧត្តរមានជ័យ។
តាមរបាយការណ៍របស់អាជ្ញាធរថៃបានឲ្យដឹងថា ពលករម្នាក់ខាងលើត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដោយកំពុងឡើងឆ្លងដែនចូលទឹកដីលួចកាប់ឈើគ្រញូងតាមច្រករបៀងអូស្វាយ ស្ថិតក្នុងភូមិអូស្វាយ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងបញ្ជូនទៅឃុំខ្លួន នៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ។
បន្ទាប់ពីឃុំខ្លួននៅប្រទេសថៃ និងធ្វើកំណត់ហេតុរួច ក៏បានបញ្ជូនមកប្រគល់ជូនអាជ្ញាធរកម្ពុជា វិញតាមច្រកអន្តរជាតិ ជាំសាង៉ាំ នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីអប់រំ និងដោះលែងឲ្យទៅស្រុកកំណើតវិញ៕
មតិយោបល់