ប៉ូលីស ធ្លាប់លើកពានម្តងកាលពីឆ្នាំ២០១៤ ចុះស្អែកនេះ អាចបំបាក់ ទ័ព បានទេ?

ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននរគបាលជាតិ (ប៉ូលិស) ធ្លាប់ឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន តែម្តងប៉ុណ្ណោះកាលពីឆ្នាំ២០១៤ ដែលបានបំបាក់ក្រុម Build Bright United ដោយលទ្ធផល ២ទល់០ នាថ្ងៃទី ១៥ ខែ មិនា លើវាលស្មៅនៃពហុកីឡដ្ឋានជាតិ។

ចំណែកស្អែកនេះ ប៉ូលិស នឹងត្រូវប្រកួតជាមួយ ក្រសួងការពារជាតិ ដែលហៅកាត់ថា ទ័ព នាវេលាម៉ោង ៦:៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ដែលត្រូវនឹងថ្ងៃទី ០៦ ខែ តុលា ឆ្នា២០១៨។ ស្របពេលដែល ទ័ព ធ្លាប់ឈ្នះពានរង្វាន់មួយនេះ ២ លើក ពោលគឺកាលឆ្នាំ២០១០ នឹង ២០១៦ ក្នុងការគ្រប់គ្រងរបស់លោក ទេព ឡុងរចនា តែពេលនេះគ្រូបង្វឹកថ្មីលោក ភា សុភ័ក្រ្តា ។

រង់ចាំមើលថា ប៉ូលិស នឹង ទ័ព ក្រុមណាអាចលើកពានសម្តេច ហ៊ុន សែន រដូវកាល ២០១៨ លើកទី២១ នេះ ខណ:ដែលទ័ព មានប្រវត្តឈ្នះច្រើនជាង កាលពីជំនួបមុនៗកន្លងមក៕

មតិយោបល់