(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទ ទី០៣ ខែឧសភានេះ បានប្រកាសថាអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៦៨,១៤៧នាក់ត្រូវបានរកឃើញ និងអ្នកជំងឺ ៣,៤១៧នាក់ទៀតស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេស។
ក្រោយការបូកបន្ថែមទិន្នន័យខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនជិតដល់ ២០លានករណី ក្នុងនោះមានអ្នកស្លាប់សរុប ២១៨,៩៤៩នាក់ និងជាសះស្បើយឡើងវិញ ១៦.៣លាននាក់ ខណៈអ្នកជំងឺរហូតដល់ទៅជាង ៣,៤០០,០០០នាក់ កំពុងស្ថិតក្នុងការព្យាបាល។
គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍មុន ឥណ្ឌាបានសម្រេចប្រមាណ ១៥៧លានដូសហើយ ខណៈប្រជាជនឥណ្ឌាសរុបមានរហូតដល់ទៅជាង ១,៣០០លាននាក់៕
Reuters៖ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១
មតិយោបល់