ភ្នំពេញៈ យុវជនម្នាក់បានដាច់ជើងត្រឹមភ្លៅជា២កំណាត់យ៉ាងរន្ធត់ បន្ទាប់ពីបានផឹកស៊ីជាមួយមិត្តភក្តិ រួចស្រវឹងមកដេកលើផ្លូវត្រូវរថភ្លើងបើកកិនពីលើ កាលពីវេលាម៉ោង៣និង៣០ទៀបភ្លឺ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ ផា រំចង់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួល ម្តុំផ្សារជិន ណាន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិត្នោត ស្រុកស្វាយរៀង ខេត្តស្វាយវៀង។
តាមសម្តីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាមុនពេលកើត ជនរងគ្រោះបានចេញពីធ្វើការរួចបានចេញទៅផឹកស៊ីនៅផ្ទះមិត្តភក្តិនៅជិតនឹងជនរងគ្រោះ លុះបានផឹកស៊ីស្រវឹងក៏បានបែកគ្នាទៅផ្ទះរៀងខ្លូន។ ចំណែកជនរងគ្រោះមិនបានត្រឡប់ផ្ទះទេលុះមកដល់កើតហេតុខាងលើក៏មានគេមកប្រាប់ថាជនរងគ្រោះត្រូវបានរថភ្លើងបើកកិនដាច់ជើងត្រឹមភ្លៅជា២កំណាត់បាត់ទៅហើយភ្លាមៗនោះប្រជាពលរដ្ឋនិងសមត្ថកិច្ចបានចុះមកដល់ទាក់ទៅរថយន្តសង្គ្រោះមន្ទីរពេទ្យព្រះកុសុមៈ មកយកជនរងគ្រោះភ្លាមៗ។
គួបញ្ជាក់ផងដែរ ប្រជាពលរដ្ឋបានរិះគន់ទៅលើរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជនថា បើមានករណីគ្រោះថ្នាក់ចរាចរណ៍តិចតួចបើកប្រដេញក្នុងរឿងហុងកុង បើករណីធ្ងន់ធ្ងរវិញបាត់ឲ្យសូន្យគ្មានឃើញអើតក្បាលចេញមកយកសោះ៕



















មតិយោបល់