ព័ត៌មានជាតិ

បង្ក្រាបបាន មេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែន ជនជាតិប៊ែលហ្សិកម្នាក់ ដកហូតថ្នាំញៀន1003.24g (លាក់ក្នុងបាតវ៉ាលិស)

ស្វាយរៀង: ជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែន ជនជាតិប៊ែលហ្សិកម្នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន កាលពីល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចច្រកចេញដំណើរនៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ស្ថិតក្នុងភូមិបាវិត កណ្តាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យខាងលើមានឈ្មោះ TALLER TANGUY EDDIE J. ភេទប្រុស ហើយមានដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៤៧៥”យ”ដចន ចុះ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ដោយលោក ម៉េង តូនី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងដកហូតបាន វត្ថុតាងសារធាតុញៀនប្រភេទ Cocaine ទម្ងន់ 1003.24g (លាក់ក្នុងបាតវ៉ាលិស)ផងដែរ៕

មតិយោបល់