ព័ត៌មានជាតិ

រថយន្តហ្វត ពន្លះម៉ូតូពីរគ្រឿង ផ្ដាច់ជីវិតមនុស្ស ៣នាក់ទាំងព្រឹក នៅព្រះសីហនុ

ព្រះសីហនុ: កាលវេលាម៉ោង៦ ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ទៅបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យស្លាប់មនុស្ស ៣នាក់ទាំងព្រឹក នៅអូតាសេក ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់។

រថយន្តបង្កម៉ាកហ្វត ពណ៌ស្ករ​ ពាក់​ស្លាក​លេខភ្នំពេញ 2AB-2110 មានទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ អ្នកបើកបរគេចខ្លួនបាត់ បានរេចង្កូតទៅបុកម៉ូតូចំនួន០២គ្រឿង ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យភាគីម៉ូតូហុងដា សេ១២៥ និងនិច ស្លាប់ចំនួន០៣នាក់ (ស្រីម្នាក់)៕

មតិយោបល់