ព័ត៌មានជាតិ

ជនសង្ស័យ១ក្រុមធ្វើសកម្មភាព វាយប្លន់យកម៉ូតូពីយុវជន ៣នាក់ មិនបានសម្រេច នៅខណ្ឌមានជ័យ២

ភ្នំពេញៈ ជនសង្ស័យមួយក្រុមមានគ្នា៧-៨នាក់ បានជិះម៉ូត៤គ្រឿង ដេញវាយប្លន់យកម៉ូតូលេតមួយគ្រឿងពីយុវជន៣នាក់ តែមិនបានសម្រេច ដោយសារប្រជារពលរដ្ឋ រួមដំណើរនៅតាមផ្លូវច្រើនពេក យកបានតែសោរម៉ូតូ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតទ្បើងពីកាលពីវេលាម៉ោង១០ និង២០នាទី យប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារ ស្ទឹងមានជ័យចាស់ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតរូបគេមានគ្នាបីនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយគីលេត ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1GZ-0955 ធ្វើដំណើរពីលិចទៅកើត ទើបតែមកទិញខោអាវ រួចបម្រុងទៅប្ដូប្រេងម៉ាស៊ីនឲ្យហើយ ព្រោះស្អែកព្រឹក និងចេញទៅស្រុកកំណើត នៅខេត្តតាកែវ ដើម្បីទៅភ្ជុំបិណ្ឌខណៈមកដក់ចំណុចកើត ស្រាប់តែលេចមុខជនសង្ស័យមានគ្នា៧ទៅ៨នាក់ ជិះម៉ូតូ៤គ្រឿងមកពីក្រោយ មកកៀរកៀបម៉ូតូពួកគេ បណ្ដាលឲ្យដួល រួចវាយប្រតាយប្រតប់គ្នា បម្រុងប្លន់យកម៉ូតូ តែដោយសារប្រជាពរដ្ឋនៅតាមដងផ្លូវឃើញ ក៏បាននាំគ្នាមកសួរនាំ ស្រាប់តែជនសង្ស័យទាំងនោះ បានដកសោរម៉ូតូជនរងគ្រោះ រួចជិះគេចខ្លួនបាត់តែម្ដង។

ភ្លាមៗនោះផងដែរ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ តែគួរឲ្យសោកស្ដាយជនសង្ស័យទំាងនោះ ជិះគេចខ្លួនបាត់ទៅហើយ។

ក្រោយកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ដោយសារម៉ូតូមិនបាត់បង់ រួចក៏ហៅកង់បីដាក់ម៉ូតូទៅផ្ទះជួល នៅម្ដុំកាណាសុធីបាត់ទៅ៕

មតិយោបល់