ព័ត៌មានជាតិ

កឺកឺផឹកស្រាស្រវឹង បើករថយន្តទៅប៉ះរថយន្តមួយគ្រឿង ហើយបន្តបុករះម៉ូតូជាង១០គ្រឿង ត្រូវពលរដ្ឋចាប់បាន

បន្ទាយមានជ័យ: នៅព្រឹថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺ មានករណីជនជាតិចិនម្នាក់បើកបរក្នុងស្ថានភាពស្រវឹង បណ្ដលឲ្យបុករះម៉ូតូ ស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានជនជាតិចិនម្នាក់ផឹកស្រាស្រវឹងចេញពីបារថាច់ដោន ជាប់មាត់អូរព្រំដែនកម្ពុជាថៃ ហើយបានបើករថយន្តក្នុងល្បឿនលឿនទៅបុករថយន្តធុនតូចមួយគ្រឿង បន្ទាប់មកក៏បន្តទៅបុករះម៉ូតូជាងដប់គ្រឿង រួចហើយបើករត់គេចតែត្រូវកម្លាំងសន្តិសុខកាស៊ីណូ និងប្រជាពលរដ្ឋស្ទាក់កាត់ផ្លូវចាប់រថយន្តបានតែម្ដង ប៉ុន្តែអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់