ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាក Ford Raptor ស្លាកលេខ កម្ពុជា LLS567.8 បុកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ មានករណីរថយន្តស៊េរីទំនើបម៉ាក Ford Raptor ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា LLS567.8 បើកបរដោយបុរសម្នាក់ បានបុកទ្រូងផ្លូវបណ្តាលឲ្យបាក់ ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕





មតិយោបល់