ព័ត៌មានជាតិ

ប្រើល្បិចខ្ពស់ពេក តែចុងក្រោយខ្នោះដដែល

ភ្នំពេញ: កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៦និង០០នាទី ត្រង់ចំណុចផ្ទះជួល ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ អឿន ស៊ីណែត ហៅ ឡេវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅការដ្ឋានសំណង់ បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ីម វ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករដឹកគ្រឿងសំណង់ ស្នាក់នៅផ្ទះជួល ភូមិខ្វា សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ម៉ូតូ០២គ្រឿង។

ហេតុការណ៍៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៥និង០០នាទី ជនរងគ្រោះឈ្មោះ ហ៊ីម វ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ កំពុងតែផឹកស៊ីនៅតូបលក់ទឹកត្នោតជូរ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះស្រាប់តែមានជនសង្ស័យឈ្មោះ អឿន ស៊ីណែត ហៅ ឡេវ ភេទប្រុស អាយុ១៨ឆ្នាំ បានមកជួបជនរងគ្រោះនៅកន្លែងផឹកទឹកត្នោតជូរ រួចបាននិយាយសុំការងារធ្វើជាកម្មករលើកអ៊ីវ៉ាន់គ្រឿងសំណង់ជាមួយជនរងគ្រោះ ហើយជនរងគ្រោះក៏បាននាំជនសង្ស័យមកស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយគ្នា ដើម្បីនាំទៅធ្វើការលើកអ៊ីវ៉ាន់គ្រឿងសំណង់ តែពុំបាននាំទៅធ្វើការទេ ។ លុះដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៦និង០០នាទី ជនរងគ្រោះបានទុកម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង 1E-6306 មានលេខតួ 332876 និងលេខម៉ាស៊ីន52332913 នៅកន្លែងដាក់ម៉ូតូក្នុងឃ្លាំងផ្ទះជួល រួចបានយកកូនសោរម៉ូតូទៅដាក់នៅក្នុងកន្ត្រកលើក្បាលដំណេក ហើយដើរទៅអង្គុយផឹកស៊ីស្រាបៀរកម្ពុជាជាមួយអ្នកជិតខាង នៅខាងមុខបន្ទប់ជួល ស្រាប់តែជនសង្ស័យ បានលួចយកកូនសោរម៉ូតូរបស់ជនរងគ្រោះ រួចទៅលួចយកម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះពីក្នុងឃ្លាំងដាក់ម៉ូតូ បើកគេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

លុះដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូតាមផ្លូវ៥០ម៉ែត្រ ពីកើតទៅលិច ដល់ចំណុចក្បែរតូបលក់ទឹកត្នោតជូរ ស្ថិតនៅភូមិបាគូខាងលើ ក៏បានឃើញជនសង្ស័យឈ្មោះ អឿន ស៊ីណែត ហៅ ឡេវ កំពុងជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខព្រៃវែង1L-7039 មានលេខតួ និងលេខម៉ាស៊ីន5126137 ហើយជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខព្រៃវែង1L-7039 មានលេខតួ និងលេខម៉ាស៊ីន5126137 យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរ សមត្ថកិច្ចយើងបានបន្តទៅធ្វើការឆែករកដល់កន្លែងស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅការដ្ឋានសំណង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបានម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាសង់ប៊ិច ពណ៌ខ្មៅ ពាក់ដ្លាកលេខភ្នំពេញ1BM-8359 មានលេខតួ និងលេខម៉ាស៊ីន8015041 យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

 

មតិយោបល់