ត្បូងឃ្មុំៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តដឹកដំទ្បូងមីមួយគ្រឿង បើកលឿនក៏ក្រទ្បាប់
លើផ្លូវជះដំឡូងមីនោះសង្កត់ទៅលើម៉ូតូ ០១ គ្រឿង បណ្ដាលឲ្យរបួសមនុស្ស ០២ នាក់ និងស្ទះចរាចរណ៍ ដែលហេតុការណ៍នេះ កើតទ្បើងនៅម៉ោង ៦ និង ២០ នាទី ព្រឹកថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៨ នៅលើផ្លូវជាតិលេខ៧ ចំណុចគីឡូម៉ែត្រលេខ ១៩៥-១៩៦ ស្ថិតនៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានដឹងឲ្យថា៖ រថយន្តម៉ាក HYUNDIA (V.1) ដឹកដំឡូងមី ០១ គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-6337 បានបើកបរពីទិសខាលិចទៅទិសខាងកើត បោះពួយយ៉ាងលឿន ចុះចំណោទបានក្រឡាប់ បណ្តាលដំឡូងមីនោះជះសង្កត់ទៅលើម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ កំពុងបើកបរក្នុងទិសដៅស្របទិសគ្នា ធ្វើឲ្យអ្នកបើកបររងរបួសធ្ងន់ និងអ្នករួមដំណើររងរបួសស្រាល និងបង្កឲ្យមានភាពស្ទះចរាចរណ៍នៅចំណុចកើតហេតុ ខណៈអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះ សេង ដាន់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ (របួសធ្ងន់) បានឌុបប្រពន្ឋឈ្មោះ ភុន សេងហ៊ាង ភេទស្រី អាយុ២២ឆ្នាំ ជាតិខ្មែរ (របួសស្រាល) រស់នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនមានពាក់មួកសុវត្ថិភាពទេ ។
បច្ចុប្បន្នវត្ថុតាងរថយន្ត ០១ គ្រឿង និងម៉ូតូ ០១ គ្រឿង ត្រូវបានជំនាញនគរបាលចរាចរណ៍យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកមេមត់ ដើម្បីធ្វើការដោះស្រាយពេលក្រោយតាមនីតិវិធី៕
មតិយោបល់