ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ករណីឆក់ទូរស័ព្ទ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ០៤រោច ខែស្រាពណ៌ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី មានករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័) នៅចំណុចស្ពានព្រែកបាទ្បាត់ឆឹង ស្ថិតនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហុង សុខឡាំង ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែកប៉ាន ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យ(០២នាក់)៖

១​ ឈ្មោះ វី ម៉េងហ៊ង ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

២ មឿន សុខម៉េត ភេទប្រុស អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ(គេចខ្លួន) មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖

ទូរសព្ទ័ដៃ(ចំនួន០១គ្រឿង)ម៉ាកiPhoneពណ៌ទឹកមាស។

នៅថ្ងៃខែឆ្នាំវេលាកេីតហេតុឈ្មោះ ហុង សុខឡាំង (ជនរងគ្រោះ) បានជិះម៉ូតូ ពីផ្ទះនៅភូមិព្រែកប៉ាន មកផ្សារព្រែកឃ្លោកពេលមកដល់ គល់ស្ពានព្រែកបាឡាត់ឆឹង ស្រាប់តែមាន ជនសង្ស័យ ពីរនាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅមកឆក់ទូសព្ទ័ យកទៅបាត់ ហេីយបានជិះម៉ូតូគេចខ្លួនបាត់។

លុះ ថ្ងៃទី ០៩ខែសីហា ឆ្នាំ ២០២០វេលាម៉ោង ១២និង៣០នាទីមានឈ្មោះ ត្រាយដែល ជាអ្នកលក់ទូសព្ទ័នៅ ឃុំតាលន់ បានឆាតមកប្រាប់ឈ្មោះ ហុងសុខឡាំងថា មានគេយកទូរសព្ទ័ មកអោយលុបកម្មវិធី តែឃើញមានរូបសុខឡាំង នៅក្នុងទូរសព្ទ័ ភ្លាមនោះឈ្មោះ ហុង សុខឡាំងបានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្គិ៍ត្រើយស្លា បានចុះទៅដល់កន្លែងលក់ទូសព្ទ័ របស់ឈ្មោះត្រាយឃើញ ឈ្មោះ វី ម៉េងហ៊ង ឃាត់ខ្លួនរួមនិងវត្ថុតាងយមកប៉ុស្គិ៍ ដើម្បី សាកសួរ។

នៅចំពោះ មុខសមត្ថនគរបាលកិច្ចប៉ុស្គិត្រើយស្លាឈ្មោះ វី ម៉េងហ៊ង បានសារភាពថា ខ្លួន និង ឈ្មោះ មឿនសុខម៉េតពិតជាបានឆក់ទូសព្ទ័ ពីឈ្មោះ ហុងសុខឡាំងពិតប្រាកដមែន ។បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី។

មតិយោបល់