កណ្តាលៈ បុរសម្នាក់ដែលមានជំងឹសរសៃរប្រសាទ ហើយបានរត់ចេញពីផ្ទះរយៈពេល ២០ថ្ងៃមកហើយនោះ ត្រូវបានគេប្រទះឃើញស្លាប់ដោយលង់ទឹក ដោយសពអណ្តើតក្នុងទន្លេនឹងមានសភាពរលួយស្ទើរសុះសាច់។
ហេតុការណ៍ប្រទះឃើញសាកសពអណ្ដែតទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង៥៦នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា នៅចំណុចក្នុងទន្លេបាសាក់ក្នុងភូមិព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះម៉ឺយ រ៉ាម៉ន ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ (មនុស្សវិកលចរិក)មានទីលំនៅៗភូមិចុងកោះថ្មី ឃុំកោះធំ(ក) ស្រុក កោះធំខេត្តកណ្ដាល។ សមត្ថកិច្ចបន្តថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ វេលាជិត ៥ល្ងាច ប្រជាជននៅភូមិព្រែកតាទៀង បានប្រទះឃើញសាកសពអណ្ដែតទឹកស្អុយរលួយ រសាត់តាមកំប្លោក ក្នុងទឹកទន្លេបាសាក់ បានរាយការណ៍ ជូនសមត្ថកិច្ច ប៉ុស្ដិ៍រដ្ឋបាលជ្រោយតាកែវ និងលោកអធិការនគរបាលស្រុកកោះធំ។
ក្រោយពីបានទទួលព័ត៌មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ នឹងផ្នែកជំនាញ ដេីម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថាសាកសពជនរងគ្រោះមានសភាពស្អុយរលួយនៅតែគ្រោងឆ្អឹងជាប់សាច់តិចៗ ពំុអាចធ្វើការសន្និដ្ឋានបានថាជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីឡើយ។
យោងតាមការអះអាងរបស់ឈ្មោះឡូយ ម៉ឺយ ភេទប្រុសអាយុ៥៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិចុងកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ បានអះអាងថា សាកសពជនរងគ្រោះគឺជាកូនរបស់គាត់ឈ្មោះម៉ឺយ រ៉ាម៉ន ដោយសំអាងលើខោដែលជនរងស្លៀក ដែលបានរត់ចេញពីផ្ទះកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ដោយ មានជម្ងឺ សសៃប្រសាទហេីយបាត់រកមិនឃើញ រហូត មកដល់ ថ្ងៃទី៣០នេះ ទេីបទទួលបានព័ត៌មានពីសមត្ថកិច្ចនគរបាល ។ ក្រោយការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់