ព័ត៌មានជាតិ

ភ្ជួរស្រែប៉ះមីនតោន ផ្ទុះស្លាប់ម្នាក់

បន្ទាយមានជ័យ: ត្រាក់ទ័រមិនទាន់ស្គាល់ម៉ាក1គ្រឿងពណ៌ក្រហមបានផ្ទុះកក្រើកដីបង្កឲ្យអ្នកបើកបរស្លាប់ម្នាក់ កាលពីវេលាម៉ោងជាង2រសៀលថ្ងៃទី30ខែមិថុនា2016ខាងជើងបង្គោលសីម៉ាព្រំដែនលេខ42ប្រហែល200ម៉ែត្រស្ថិតក្នុងភូមិដំណាក់កកោះឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។

ហេតុការណ៍ផ្ទុះមីនតោននេះ បានកើតឡើងខណ:ទៅភ្ជួរដីស្រែនៅទីនោះ ហើយជនរងគ្រោះត្រូវប្រភពប្រាប់ថា ឈ្មោះ គុណ ដែង ភេទប្រុសអាយុ17ឆ្នាំមានទីលំនៅភូមិកំណប់ឃុំតាបែនស្រុកកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុប្រាប់ថា ក្នុងហេតុការណ៌អ្នកបើកបរបានស្លាប់នៅនឹងកន្លែងហើយត្រាក់ទ័រនោះរងការខូចខាតទាំងស្រុង។ ប្រភពបញ្ជាក់ថា មីនដែលផ្ទុះនោះជាប្រភេទមីនតោនបន្សល់ពីសម័យសង្រ្គាម៕

មតិយោបល់