ទំនប់់ទឹក The Three Gorges Dam ត្រូវបានស្ថាបនាឡើង នៅតំបន់មួយដែលាមានឈ្មោះថា Sāndòupíng ស្ថិតនៅពាក់កណ្តាលតំបន់ Xiling Gorge ក្នុងប្រទេសចិន ។ទំនប់ទឹកមួយនេះត្រូវបានបញ្ចប់កាលពីរដូវក្តៅ ក្នុងឆ្នាំ ២០០៦ និងកម្រិតទឹកតំបន់នេះដែរ ឡើងដល់កម្រិតខ្ពស់បំផុតគឺ ១១០ ម៉ែត្រ ដែលស្ថិតនៅទន្លេមេគង្គផ្នែកខាងក្រោម។
គម្រោងសាងសង់ ទំនប់ទឹកមួយនេះ ត្រូវបានបញ្ចប់កាលពីឆ្នាំ ២០០៨ ។ទំនប់ទឹក និង អាងស្តុកទឹក Three Gorges Reservoir ក៏មានផលប៉ះពាល់យ៉ាងធំលើ បរិស្ថានវិទ្យានៃតំបន់មួយនេះ ជាពិសេសមនុស្សតែម្តង ដោយតម្រូវឲ្យមនុស្សធ្វើការផ្លាស់ប្តូរទីតាំង ដ៏ធំរវាងទីក្រុង និងភូមិ។
កម្រិតទឹកខ្ពស់ បានធ្វើឲ្យមានភាពផ្លាស់ប្តូនៃទេសភាព ពោលគឺ កម្រិតទឹកហៀបនឹងភ្នំ តែទោះជាយ៉ាងណាមិនដល់ថ្នាក់លេចភ្នំនោះទេ។ទេសភាពបែបនេះបានផ្តល់ជូននូវទេសភាពដ៏អស្ចារ្យ នៃច្រាំងថ្មចោទ នៃតំបន់ដែលព័ន្ធជុំវិញទីនោះ។
ក្រុមហ៊ុនជល់សីមានៃទន្លេ ដែលបានប្រតិបត្តិការ នៅតំបន់មួយនេះ កំពុងទទួលនូវភាពរីកលូតលាស់ ដោយមាននាវាល្បាតជាប្រចាំ ។តំបន់ The Three Gorges នេះដែរ បានក្លាយជាតំបន់ចរាចរណ៍ផ្លូវទឹកសេដ្ឋកិច្ចដ៏សំខាន់ ដោយមានទូកដឹកទំនិញ គ្រប់ប្រភេទ ឆ្លងកាត់ ទាំងតូចទាំងធំតាមតំបន់ផ្លូវទឹកមួយនេះ៕
មតិយោបល់