បាត់ដំបងៈ កាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះប្រត្តិបត្តិការបង្ក្រាបករណី អំពើលួច ( លូកកាបូបយកលុយ ) នៅក្នុងសាលាឆាន់វត្តភ្នំសំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ទី១ឈ្មោះ ផល អ៊ីម ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។,ទី២ឈ្មោះ ហង្ស ណារី ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី៣ឈ្មោះ ពេជ្រ សុភក្រ្ត័ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ និងទី៤ឈ្មោះ ផល ផា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យទាំង៤នាក់ខាងលើបានធ្វើសកម្មភាពលូកយកលុយរបស់ជនរងគ្រោះឈ្មោះ ចេង ប៊ុនរ៉ានី ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សម្ភារៈបាត់បង់មាន៖ លុយចំនួន១ពាន់ដុល្លារជាង។
បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បាន ប្រគល់ជនសង្ស័យខាងលើឲ្យទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់