កំពង់ធំៈ កាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៨ មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅទំនប់០៦មករា ភូមិសង្រ្គោះ ឃុំបឹងល្វា ស្រុកសន្ទុក។
ជនរងគ្រោះឈ្មោះ ភក្តី សេរីវុធ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិចាកអង្រែលើ រាជធានីភ្នំពេញ។
ករណីនេះ កើតទ្បើងដោយសារជនរងគ្រោះ ចុះលេងទឹកទំនប់៦មករា ទើបបណ្តាលឲ្យលង់ស្លាប់តែម្ដង៕
មតិយោបល់