ព័ត៌មានជាតិ

Van Gaal នាំយក Daley Blind ពីក្លិប Ajax

កីឡាករ Daley Blind វ័យ ២៤ ឆ្នាំ ដែលអាចលេង​ ជាខ្សែការពារ​ដ៏ល្អ ​ស្ថិតក្រោមការដឹកនាំ​លេង​ដ៏ល្អ ​របស់ Van Gaal ក្នុងអំឡុងពេល World Cup 2014 នៅប្រេស៊ីល នេះបានក្លាយជាកីឡាកររបស់ បិសាចក្រហម ​មុនទីផ្សារ​បិទ កាលពីយប់ថ្ងៃចន្ទ ។

កីឡាករ​សញ្ជាតិហុល្លង់រូបនេះ បាន​​ ចុះហត្ថលេខា​ជាមួយនឹងបិសាចក្រហម Manchester United ​រយៈពេល​ ៤ ឆ្នាំ ក្លាយជាកីឡាករទី ៥ ចាប់តាំងពី Van Gaal ត្រូវបានតែងតាំង ​ឲ្យ​កាន់តំណែង​នៅ Old Trafford ។​

កីឡាករ Daley Blind បាន​ប្រាប់ដល់ទំព័រក្លិបថា “វាពិតជារឿងកិត្តិយសខ្លាំងណាស់ ​ដែលបានចុះហត្ថលេខា​ជាមួយនឹងបិសាចក្រហម ។ នៅពេលដែលខ្ញុំមានអាយុ ៧ ឆ្នាំលេងនៅ Ajax ពេលនោះ​ខ្ញុំបាន​ស្វែង​រកក្លិបដែលស្ថិតនៅក្នុងការចងចាំ ហើយប្រហែលជានៅទីនេះហើយ ” ។ កីឡាកររូបនេះបានបន្តថា លោក Van Gaal ជាគ្រូបង្វឹកដ៏មានទេពកោសល្យ​យ៉ាងខ្លាំង នៅ Ajax ហើយការដឹកនាំក្រុម ហុល្លង់ ហើយក៏មិនអាចរងចាំ​ធ្វើការជាមួយនឹងគាត់​ជាមួយនឹងក្លិបដ៏ធំនៅលើពិភពលោក​ឡើយ។
Van Gaal បានបន្ថែមថា “ខ្ញុំពិតជារីករាយខ្លាំងណាស់ ​ដែលអាច​ចុះកុងត្រា​ជាមួយនឹងគាត់ ព្រោះថាគាត់ជាកីឡាករដ៏ឆ្លាតវៃ ដែលអាចលេង ក្នុងមុខងារជាច្រើន​” ។​

daley-blind-oranjeshirt

មតិយោបល់