ផ្ទះ ព័ត៌មានជាតិ តាកូម៉ា ពន្លះ...

តាកូម៉ា ពន្លះម៉ូតូមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យនារីវ័យក្មេងម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម

0

កំពង់ចាម: គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅបញ្ច្រសគ្នា បណ្ដាលឲ្យនារីម្នាក់ស្លាប់ទាំងនៅវ័យក្មេង ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោ៤ល្ងាច ថ្ងៃទី១០ខែតុលាឆ្នាំ២០១៨ នៅលើផ្លូវលេខ៧១ ត្រង់ចំណុចភូមិតាអុង ឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក តាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2K 4541 អ្នកបើកបរដោយឈ្មោះ គត សុហេង ភេទប្រុស អាយុ៣៨ ឆ្នាំ ជាតិខ្មែរ មានទីលំនៅ ភូមិអូរគ្រូកែ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
បានបើកក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ បានកៀរម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១Q ៦៨៦៩ កំពង់ចាម។
បើកបរដោយឈ្មោះ ម៉ាច ស្រីម៉ៃ ភេទស្រី អាយុ១៦ ឆ្នាំ(មិន ពាក់មួកសុវត្ថិភាព) ជាតិខ្មែរ មានទីលំនៅ ភូមិ៣៤ ឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម បើកបរពីត្បូង ទៅជើង បណ្ដាលឲ្យដួលអ្នកបើកម៉ូតូបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។
ដោយភ្លាមៗនោះ រថយន្តបង្កបានបើករត់គេចពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលអូរស្វាយ ដេញស្ទាក់ឃាត់បានទាំងរថយន្តនិងតៃកុង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង រួចប្រគល់សពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកម៉ូតូ និងរថយន្ត រួមទាំងតៃកុងឡាន ត្រូវបាននាំមកអធិការដ្ឋាននគរបាលស្រុកចម្ការលើ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.