នៅថ្ងៃពុធ ទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉េាង ២: ៣០ នាទីរសៀលស្អែកនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដោយធ្វើឡើងតាមប្រព័ន្ធអេឡេត្រូនិច(ZOOM)
ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូ រ បន្ថយទោស និងលើកលែងទោសក្នុង ឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ តាមសំណើសុំពីគណៈកម្មការរាជធានីខេត្តចំនួន២៣(ពន្ធនាគាររាជធានី~ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង ៤) សរុបទណ្ឌិតមានចំនួន ៥៤២នាក់ (ស្រី ៦៨ នាក់) ក្នុងនោះ៖
~ស្នើសុំលើកលែងទោសចំនួន ៧០ នាក់ (ស្រី ០៩នាក់)
~ស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់) ។
សូមអរគុណ!
ប្រភព : គឹម សន្តិភាព
មតិយោបល់