ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន លើស្ថានភាព អាកាសធាតុរួចមកឃើញថា ខ្យល់មូសុងនិរតីនឹងបន្តមានឥទ្ធិពលខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី១៥ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៦។
យោងតាមការព្យាករណ៍ ស្ថានភាពអាកាសធាតុនៅតំបន់មាត់សមុទ្រដូចជា ខេត្តកោះកុង និងព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន តែខេត្តកំពត និងខេត្តកែប អាចនិងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
ចំណែកឯតំបន់វាលទំនាប និងតំបន់ខ្ពង់រាបវិញ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ តែរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល និងខេត្តតាកែវ អាចនឹងមានភ្លៀងធ្លាក់តិចតួច៕

មតិយោបល់