កំពង់ធំៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង០៥និង១៥នាទីព្រឹក ថ្ងៃ១១ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ក្រោយអន្ទឹតម្នាក់ បានគាំងបេះដូងស្លាប់ បន្ទាប់ពីរួមរ័កជាមួយគូដណ្តឹងនៅលើផ្ទះរួច នៅភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ ហ៊ន ហ៊ល ភេទប្រុស អាយុ៣៥ឆ្នាំ ទើបតែសឹក រស់នៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ។
តាមការឲ្យដឹងពីស្ត្រីឈ្មោះ យឿន សុខា ត្រូវជាគូដណ្តឹងរបស់សព ស្នាក់នៅភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង បាននិយាយថា កាលពីល្ងាចម្សិលមិញ នាង និងគូដណ្តឹងដែលជាជនរងគ្រោះ បាននាំគ្នាទៅចូលរួមនៅក្នុងកម្មវិធីឡើងគេហដ្ឋានរបស់បងប្អូន ស្ថិតនៅក្នុងភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ហើយពេលចេញមកវិញ ក៏នាំគ្នាទៅដេកនៅផ្ទះរបស់នាង ។
ដោយនៅម៉ោងប្រហែល៤ទៀបភ្លឺខ្លួន និងគូដណ្តឹងក៏បានរួមភេទជាមួយគ្នាបានម្តង រួចហើយក៏ដេកនិយាយគ្នាលេងបានមួយសន្ទុះ ស្រាប់តែគូដណ្តឹងរបស់នាងប្រាប់ខ្លួនថា «សូមអូនជួយច្របាច់ និងរឹតពោះឲ្យបងបន្តិចមក» ឮដូច្នេះនាងក៏ងើបរឹតពោះឲ្យបានបន្តិច បន្ទាប់មកក៏ឮសូរសំទ្បេងត្រកៗ ភ្នែកឡើងបញ្ឈ នាងក៏ស្រែកហៅម្តាយនាង និងបងស្រីឲ្យមកជួយធ្វើចលនាបេះដូងឲ្យ និងបានតាមគ្រូពេទ្យមកជួយសង្គ្រោះ តែគួរសោកស្តាយ នៅពេលដែលគ្រូពេទ្យ មកដល់ពិនិត្យរួចប្រាប់ថា គូរដណ្តឹងរបស់នាងបានស្លាប់បាត់ទៅហើយ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាខេត្ត លោកវេជ្ជបណ្ឌិតមន្ទីរសុខាភិបាលខេត្ត បានសហការជាមួយកម្លាំងជំនាញបច្ចេកទេលស្រុក លោកមេភូមិ មេប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសព ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ទើបប្រគល់សពជូនក្រុមគ្រូសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់