កំពង់ធំៈ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយបានឆាបឆេះតូបលក់ចាប់ហួយមួយខ្នងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យបុរសម្នាក់របួស ស្ថិតនៅចំណុចភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆេះតូបទំហំ ៨ម៉ែត្រx ៧ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ឈួន តុន ភេទប្រុស អាយុ៣៤ឆ្នាំ (រងរបួសរលាកជើងឆ្វេង) និងប្រពន្ធឈ្មោះ ប៉ែល បោះ អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ បណ្តាលឲ្យឆេះសម្ភារៈក្នុងតូបទាំងអស់ គិតជាទឹកប្រាក់ស្មើរ៣០០០ដុល្លារ ។
ចំណែកមូលហេតុ បណ្តាលមកពីបែកកានប្រេងសាំង ហូរចូលចង្រា្កន្ត បណ្តាលឆេះតែម្តង ហើយករណីអគ្គិភ័យខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរចំនួន៧នាក់ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ពន្លត់ទាន់ពេលវេលា ប្រើប្រាស់ទឹកអស់ចំនួន
៤ម៉ែត្រគូប និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន០២បំពង់ មិនបណ្តាលឲ្យឆេះរាលដាលដល់អ្នកជិតខាងទ្បើយ ៕
មតិយោបល់