ភ្នំពេញៈ កាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងែទី២ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញបានចុះបង្គ្រាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចក្រោយប៉ុស្តិ៍នគរបាលទួលសង្កែទី១ ស្ថិតខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតបាន៖ សារធាតុញៀនចំនួន២៦កញ្ចប់និងសម្ភារៈប្រើលប្រាស់សារធាតុញៀនមួយចំនួន។
ក្នុងករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមួយចំនួនដែលមករកទិញសារធាតុញៀនយកទៅសេព ដើម្បីធ្វើទេស្តពិនិត្យទឹកនោមផងដែរ។បន្ទាប់មកក៏បញ្ជូនជនសង្ស័យដែលពាក់ពន្ធសារធាតុញៀនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕


មតិយោបល់