ព័ត៌មានជាតិ

ឆ្លៀតពេលប្តីមិននៅជាមួយគ្នា សហាយមកដល់បន្ទប់បិទទ្វារបានសម្រេច ពេលបើកទ្វារវិញប្តីនាំសមត្ថកិច្ចទៅដល់ល្មម

ភ្នំពេញៈ ពាក្យចាស់តែងតែនិយាយថា សហាយស្មន់ គឺជាពាក្យដែលគេស្តាប់ឮហើយសែនខ្មាស់គេណាស់ ពីព្រោះប្តីប្រពន្ធបានរៀបការរស់នៅជាមួយគ្នាតាមទំនាមទម្លាប់ពីដូនតាមក បែរជាមានភាគីម្ខាងទៀតបានភ្លើតភ្លើន លួចភ្លក់ស្នេហ៍ ដល់ពេលលាក់លែងជិតទើបបែកធ្លាយ ធ្វើឲ្យខ្មាស់គេ មិនខុសអ្វីពីប្តីប្រពន្ធចំណាស់មួយគូនេះ ដែលបានរៀបការពេញច្បាប់ចាប់ដៃគ្នារកស៊ីយូរឆ្នាំណាស់មកហើយមានទាំងកូនក្រមុំនិងកំលោះទៀតផងបែរជាខាងស្រីលបលួចបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសម្នាក់ទៀតដែលជាអ្នកស្គាល់ប្តីរបស់ខ្លួនទៀតរហូតដល់តាមទាន់ដល់បន្ទប់ជួលដែលឃើញគូស្នេហ៍ទាំង២នាក់កំពុងនៅក្នុងបន្ទប់តែ២នាក់ធ្វើឲ្យខ្លួនជាប្តីទប់ចិត្តស្ទើរតែមិនបានដោយមិនហ៊ានប្រើហិង្សាទៅលើជនដែលហ៊ានលូកលួចឆក់បេះប្រពន្ធដែលខ្លួនចាប់ដៃគ្នារកស៊ីតាំងរាប់សិបឆ្នាំមកហើយ បានត្រឹមរត់មកប្តឹងសមត្ថកិច្ចឲ្យចុះជួយអន្តរាគម៍ទាំងកណ្តាលថ្ងៃត្រង់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អស់អ្នកជិតខាង នៅវេលាម៉ោង ១១និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែតុលាឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួល ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលជាជនរងគ្រោះ(ប្តី)បានរៀបការចាប់ដៃគ្នារកស៊ីតាំងពីយូរណាស់មកហើយហើយថែមទាំងមានកូនប្រុសស្រីក្រមុំកំលោះទៀតផងប៉ុន្តែមួយរយៈពេលប្រហែល៦ខែចុងក្រោយនេះ រូបគាត់តែងតែទាស់ទែងនៅពាក្យសម្តីជាមួយគ្នាធ្វើឲ្យមានភាពរកាំរកូសនៅក្នុងគ្រួសារទើបសម្រេចចិត្តរស់នៅបែកគ្នាបណ្តោះអាសន្នសិន ហើយពេលដែលរស់នៅបែកគ្នានោះភាគីខាងប្តីក៏បានសុំភាគីខាងប្រពន្ធលែងលះគ្នាដែរ តែខាងប្រពន្ធមិនព្រមទើបទ្រាំរស់នៅបែកគ្នាសិនទៅហើយអំឡុងពេលដែលបែកគ្នានោះបុរសដែលជាប្តីតែងតែឃើញប្រពន្ធខ្លួនជិះម៉ូតូជាប្រុសផ្សេងជាញឹកញាប់ទើបមានសង្ស័យរូបខ្លួនចេះតែតាមដានរហូតមកលុះមកដល់ថ្ងៃទី១២ ខែតុលានេះ ទើបបុរសជាប្តីតាមទាន់ជាក់ស្តែងនៅក្នុងបន្ទប់ជួលតែម្តងហើយអ្វីដែលហួសចិត្តនោះប្រុសដែលជាសាហ្មាយស្មន់នោះគឺជាមនុស្សដែលខ្លួនស្គាល់ទៀត ទើបរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ចុះទៅជួយអន្តរាគម៍ និងនាំភាគីទាំងប្រុស (សហាយ) និងប្រពន្ធដែលខ្លួនខំទុកចិត្តរាប់ខែឆ្នាំនោះមកហើយមកប៉ុស្តិ៍រដ្ឋបាលនរគបាលចោមចៅ៣ដើម្បីឲ្យជួយដោះស្រាយដល់រូបគាត់ដែលជាជនរងគ្រោះផងដែរ៕

មតិយោបល់