ភ្នំពេញៈ បុរសដែលជាជនសង្ស័យម្នាក់ដែលគេចោទប្រកាន់ថាចោរឆក់ ទូរស័ព្ទពីបុរសម្នាក់ តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋកាត់ទោសដោយប្រើអំពើដេញវាយ បណ្តាលឲ្យរងរបួសធ្ងន់ ឈាមស្រោចពេញខ្លួន។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលម៉ោង ១០នឹង២៥នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ ទំនប់កប់ស្រូវ ស្ថិតនៅភូមិ សំរោងសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ លុន វិន ភេទប្រុសអាយុ ៤១ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ជនសង្ស័យខាងលើជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1X 6845។ ចំណែកឯជនរងគ្រោះឈ្មោះ ធី ចាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បុគ្គលិកផែស្ងួតតេងឡាយ រស់នៅភូមិសំរោង សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យដោយជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1X6934។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុរូបគាត់ជិះម៉ូតូត្រឡប់មកពីផ្ទះនៅភូមិត្រពាំងអញ្ចាញគោលបំណងជិះម៉ូតូទៅផ្ទះវិញដោយជិះតាមផ្លូវទំនប់កប់ស្រូវ។ លុះមកដល់ចំណុចកើតហេតុដល់កន្លែងបាញ់ស៊ីបចាស់ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកវីវ៉ាដូចគាត់ស្លាកលេខស្រដៀងគ្នាហើយបានឆក់ទូរស័ព្ទរបស់គាត់ក្នុងទិសដៅស្របគ្នាបន្ទាប់មកដោយជនសង្ស័យខាងលើឆក់ពុំបានឡើយ។ ហើយជនសង្ស័យខាងលើដដែលបានបក់ដៃហៅរូបគាត់អោយមកតាមគាត់ បន្ទាប់មកជនរងគ្រោះខាងលើ បានជិះម៉ូតូតាមពីក្រោយតិចៗដោយស្រែកប្រាប់ប្រជាពលរដ្ឋថា ចោរឆក់ទូរស័ព្ទរបស់គាត់។ បន្ទាប់មកប្រជាពលរដ្ឋបានជិះម៉ូតូដេញជនសង្ស័យ ដោយកំពុងនិយាយជាមួយ មនុស្សភេទទីបី (ខ្ទើយ)ហើយជន សង្ស័យខាងលើដោយឃើញជនរងគ្រោះ ស្រែកថា ចោរៗជនសង្ស័យខាងលើបានបើកម៉ូតូរត់ត្រឡប់ក្រោយវិញយ៉ាងលឿន បានប្រមាណ ជាច្រើនរយម៉ែត្រ ដោយជនសង្ស័យដួលម៉ូតូអូស រលាត់ដៃរលាត់ជើងហើយត្រូវបានប្រជាពលរដ្ឋ វាយ បន្ថែមបណ្តាលឲ្យបែក ដាច់ស្លឹកត្រចៀកខាងស្តាំ ហូរឈាមស្រោចពេញខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មកទើបដឹងដល់នគរបាលប៉ុស្តិ៍ សំរោងក្រោមនាំ ជនសង្ស័យខាងលើទៅ ព្យាបាលនៅ មណ្ឌលសុខភាព សង្កាត់សំរោងក្រោមមុននឹងសួរនាំ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលសួរនាំជនសង្ស័យ ខាងលើ បាននិយាយថា រូបគាត់មិនបានឆក់ទូរស័ព្ទពីជនរងគ្រោះនោះឡើយចំណែកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងដើម្បីអោយចាត់ការតាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់