កំពង់ស្ពឺៈ នៅវេលាម៉ោង២៣ និង១៥នាទី ថៃ្ងទី១២ ខែតុលា ឆ្នាំ២០២១ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច កម្លាំងការិ យាល័យប្រឆាំងគ្រឿងញៀនខេត្ត នឹងអាជ្ញាធរភូមិឃុំស្រុក បានកិច្ចសហការពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ឧត្តមសេនីយ៍ទោឃិន សារ៉ាត់ នាយ រងមន្ទីរប្រឆាំងគ្រឿងញៀន និងបានការសម្របសម្រួលនីតិវិធី ពីលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងចម្រុះបានចុះបង្រ្កាបនៅចំណុចផ្ទះរបស់ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចរកឃើញ ម្សៅក្រាមពណ៌ថ្លាសចំនួន១៦កញ្ចប់ធំ (សង្ស័យថាគ្រឿងញៀន នឹងឧបករណ៍ សំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ក្នុងនោះផងដែរ សមត្ថកិច្ចបានធ្វើការដកហូត រថយន្ត FORD មួយគ្រឿង (មធ្យោបាយ ជួញដូរ ) និងមុខសញ្ញាសង្ស័យចំនួន២នាក់ ដើម្បីយកមកសាកសួរ៖
ជនសង្ស័យពាក់ព័ន្ធពីរនាក់៖ ១.ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
២.ឈ្មោះ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹ ស្រុកភ្នំស្រួច ។
ដកហូតយករថយន្ត០១គ្រឿង ម៉ាកFORD EV E REST ស៊េរីឆ្នាំ២០២១ ពណ៌ស មានស្លាកលេខភ្នំពេញ 2BP-6979 នឹងបានបិទខ្ទប់ផ្ទះខាងលើ បណ្ដោះអាសន្ន ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ព្រមទាំងវត្ថុតាងបានដកហូត បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៅរាជធានីភ្នំពេញ ដើម្បីចំណាត់ការ នីតិវិធីបន្ដ ៕
មតិយោបល់