ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាចាស់ម្នាក់ធ្លាប់យកកាំភ្លើងបាញ់ប្រពន្ធ ដកហូតបានកាំភ្លើង៤ដើម

ព្រះសីហនុៈ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យរូបនេះឈ្មោះ ចាន់ រដ្ឋា ហៅប៊ី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ពីបទកាន់កាប់រក្សាទុកប្រើប្រាស់អាវុធជាតិផ្ទុះដោយខុសច្បាប់ និងបទប្រើប្រាស់ និងចែកចាយនូវសារធាតុញៀនដោយខុសច្បាប់។

សូមបញ្ចាក់ថាជនសង្ស័យរូបនេះ គឺជាមុខសញ្ញាចាស់បានប្រព្រឹត្តិអំពើហិង្សាជាច្រើនលើកកន្លងមក
ដូចជាប្រើប្រាស់អាវុធកែច្នៃ បាញ់ត្រូវក្រោមចុងដង្ហើមប្រពន្ធរបស់ខ្លួនកាលពីថ្ងែទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទី នៅក្នុងបន្ទប់ជួលក្រុមទី៤៦ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន៖
១-កាំភ្លើង ម៉ាក K59 ចំនួន១ដើម មានគ្រាប់៦គ្រាប់
២-កាំភ្លើងបាញ់សត្វ ១ដើម
៣-កាំភ្លើងកែឆ្នៃ ២ដើម
៤-អាយកូម ១គ្រឿង ម៉ាកម៉ូតូរូឡា
៥-ម្សៅក្រាមពណ៌សថ្លា សង្ស័យសាធាតុញៀន១កញ្ចប់
៦-ជញ្ជីងថ្លឹង១គ្រឿង
៧-ថង់សម្រាប់វិចខ្ចប់ និងសម្ភារៈវេចខ្ចប់ គ្រឿងញៀនមួយចំនួនទៀត

បច្ចុប្បន្នជនសង្ស័យបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងស្រាវជ្រាវរកវត្ថុតាងក្នុងបទល្មើសបន្ថែម៕

មតិយោបល់