ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពី​បទ​ប្រ​ទូ​ស្ត​​កេ​រ្តិ៍​ខ្មាស​លើ​អ​នីតិ​ជន!

ពោធិ៍សាត់: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណី ប្រទូស្ត​កេ​រ្តិ៍​ខ្មាស​លើ​អនីតិជន​នៅ​ក្នុង​ព្រៃ​​ខាងជើង​ចម្ការ​ឃាង​យូ ភូមិ​ឃ្លាំងមឿង​ ឃុំ​អន្លង់​ត្នោត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់។​​

​​ជន​រង​គ្រោះ​ឈ្មោះ​ន​.​ស​.​ន​ អាយុ​១៦​ឆ្នាំ​ រស់នៅ​​ខេត្តពោធិ៍សាត់។ ជនសង្ស័យមានឈ្មោះ​ សូ​ សុខ​ហេង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជា​អ្នក​រត់​ម៉ូតូឌុប​ រស់នៅ​ភូមិ​ក្រាំង​វែង​ ឃុំ​ស្នា​អ​ន្សា​ ស្រុក​ក្រគ​ ខេត្តពោធិ៍សាត់​។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

មតិយោបល់