ព័ត៌មានជាតិ

ក្មេងទំនើងញៀនថ្នាំម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចឥវ៉ាន់ក្នុងផ្ទះគេ

ភ្នំពេញ: ​សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួចស្រាបៀរ នៅផ្ទះលេខ៣៥ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៩ និង៣០នាទីយប់។

ក្មេងទំនើងឈ្មោះ ព ផ.ណ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ម្ចាស់ឈ្មោះ គង់ សុខហៀង ភេទ ស្រី អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះបានបិទទ្វារផ្ទះ ត្រង់ចំណុចកើតហេតុ) រួចក៏សម្រាកនៅក្នុងផ្ទះ រហូតដល់ម៉ោង ២១និង៣០នាទី ថ្ងៃដដែល ស្រាប់តែជនសង្ស័យបានអូសរទេះអេត ចាយមកឈប់នៅចំហៀង ផ្ទះជនរងគ្រោះ ដោយមានសភាពស្ងាត់ ក្មេងទំនើងក៏ប្រើដៃទាញបង្អួចផ្ទះឈើ ឲ្យរបើកមួយផ្ទាំង រួចចូលទៅក្នុងលួចបានទូរស័ព្ទដៃ០១គ្រឿង ម៉ាកណូគារ ពណ៌ស ប្រើលេខស៊ីម ០៧៧ ៦៤២៤៦៦ និងស្រាបៀរអាំងឆ័រចំនួន ០៣កេស យកចេញ មកក្រៅដាក់លើរទេះអេតចាយបម្រុងគេចខ្លួន ពេលនោះត្រូវម្ចាស់ភ្ញាក់ដឹងខ្លួនឡើងឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងខាងលើ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍និរោធ ចាត់ការតាមច្បាប់ (ជនសង្ស័យមានប្រើប្រាស់គ្រឿងញៀន)៕

មតិយោបល់