ព័ត៌មានជាតិ

ស្លុតចិត្ត! ឪពុកចុងចាប់រំលោភកូនស្រីអាយុ ១២ ឆ្នាំ

ក្រចេះ: កាលពីវេលាម៉ោង ១០ និង៣០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ មានករណីឪពុកចុងរំលោភកូនស្រី នៅខេត្តក្រចេះ។

ជនសង្ស័យជាឪពុកចុងឈ្មោះ ហុក ណារ៉េត ហៅតឿ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ក្មេងស្រីរងគ្រោះ ឈ្មោះអ.ត ភេទស្រីអាយុ ១២ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្ត៕

មតិយោបល់