កូរ៉េខាងត្បូង៖ កប៉ាល់ដឹកប្រេងដែលបានបុកស្ពានរបស់កំពង់ផែ Yeosu បានធ្លាយប្រេងប្រមាណជា ១៦៤តោន។ នេះបើយោងតាមការសន្និដ្ឋានជាជំហ៊ានដំបូងរបស់មន្ត្រីឆ្មាំសមុទ្រនៅព្រឹកថ្ងៃចន្ទនេះ។
កាលពីវេលាម៉ោង ៩និង៣៥នាទីព្រឹក ថ្ងៃទី៣១ខែកមរា ឆ្នាំ ២០១៤ កន្លងទៅនេះមានកប៉ាល់ដឹងប្រេងមួយរបស់សិង្ហបុរី បានបុកជាមួយនឹងស្ពានកំពង់ផែ Yeosu ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង ដែលបានកំពុបប្រេងជាច្រើន ហើយតាមការប៉ាន់ប្រមាណគឺមានចំនួន ១៦៤តោន។
លោក Kim Sang-bae ប្រធានឆ្មាំសមុទ្ររបស់កំពង់ផែ Yeosu បានថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុកថា មានប្រេងប្រមាណជា ១៦៤តោន ត្រូវបានលេចធ្លាយ នៅពេលដែលកប៉ាល់ដឹកប្រេងបានបុកជាមួយស្ពានដែលជាតំណភ្ជាប់របស់កំពង់ផែ Yeosu៕
មតិយោបល់