ព័ត៌មានជាតិ

មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធ និងអំពើលួច នៅតែមិនរាងចាល ត្រូវនគរបាលតាមស្រាវជ្រាវចាប់ខ្លួនម្តងទៀត

ក្រចេះ: ជនជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធ និងអំពើលួច នៅតែមិនរាងចាល ត្រូវបាននគរបាលស្រុកស្នួលតាមស្រាវជ្រាវចាប់ខ្លួនម្តងទៀត បន្ទាប់ពីជនរូបនេះ បានប្រព្រឹត្តសកម្មភាពគាស់ទម្លុះទម្លាយ លួចរបស់របរគ្រឿងអលង្ការលុយកាក់ពីផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ។

ជនសង្ស័យឈ្មោះ វ៉ុន សៀងហុង អាយុ ១៨ឆ្នាំ រស់នៅភូមិនៀល ឃុំព្រៃស្លឹក ស្រុកត្រាំង ខេត្តតាកែវ។

នៅយប់ថ្ងៃកើតហេតុជននេះ បានធ្វើសកម្មភាពគាស់ទម្លុះទម្លាយ ចូលលួចយកគ្រឿងអលង្ការ និងលុយកាក់មួយចំនួនរួមមាន
-លុយខ្មែរ ២,៨៣៥,០០០រៀល
-ខ្សែជើងផ្លាកទីនចំនួន ០២ខ្សែ ទម្ងន់០៣ជី ០៧ហ៊ុន០៥លី
-ខ្សែដៃផ្លាកទីនចំនួន ១ខ្សែទម្ងន់៤០០លី
-ចិញ្ជៀន០១វង់ ទម្ងន់១០៨លី៕

មតិយោបល់