ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន២នាក់ ដកហូតថ្នាំញៀន២៤កញ្ចប់

សាមគ្គីមានជ័យៈ យុវជន២នាន់ ត្រូវបានកម្លាំងប៉ុស្តិ៍ស្រុកសាមគ្គីមានជ័យឃាត់ខ្លួន ដកហូតបានថ្នាំញៀនមួយចំនួន នៅចំណុចក្នុងរោងចក្រខេន ស្ត័ត ស៊ូខូអិលធីឌី ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

ជនសង្ស័យដែលត្រូវកម្លាំងចុះបង្រ្កាបរួមមាន ៖ ទី១. ឈ្មោះ នេត្រា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្ងោកពង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។ ទី២.ឈ្មោះ ហ៊ុយ ហឿង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្តុកពង ឃុំវិហ៊ាហ្លួង ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ។

ក្រោយពីឃាត់ខ្លួនកម្លាំងសមត្ថកិច្ចដកហូតបានថ្នាំញៀនម៉ាទឹកកក២៤កញ្ចប់តូច ម៉ូតូ២គ្រឿង ទូរស័ព្ទ២គ្រឿង និងសម្ភារៈវេចខ្ចប់ឧបករណ៍ជក់មួយចំនួន៕

មតិយោបល់