ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Mitsubishi ប្រមូលរថយន្តតូយ៉ូតា ៨៥០.០០០ គ្រឿងមកវិញ នៅទូទាំងប្រទេសអូស្ត្រាលី ដោយសារព្រួយបារម្ភពីសុវត្ថិភាព

អូស្ត្រាលីៈ ដោយសារការព្រួយបារម្ភពីសុវត្ថិភាពអ្នកបើកបរ ក្រុមហ៊ុន Mitsubishi បានប្រមូលរថយន្ត តូយ៉ូតាជាង ៨០០.០០០ គ្រឿងមកវិញ ដែលផលិតនៅប្រទេសជប៉ុន រួមទាំងរថយន្តម៉ូដែល ដែលលក់ក្នុងប្រទេសអូស្រ្តាលី អស់រយៈពេលមួយទសវត្សរ៍កន្លងមក ក្នុងរយៈពេលពីរថ្ងៃ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។

ក្រុមហ៊ុនផលិត Mitsubishi អូស្ត្រាលី បានប្រមូលរថយន្តជិត ៥០០.០០០ គ្រឿង អំទ្បុងពេលដែលក្រុមហ៊ុន រថយន្តតូយ៉ូតានៅអូស្ត្រាលី បានបញ្ជាឲ្យត្រឡប់យកមកវិញនៅរថយន្ត ៣២៤.០០០ គ្រឿងរបស់ខ្លួន ទាក់ទងនឹងកំហុសឆ្គងសុវត្ថិភាពលើម៉ាស៊ីន រួមទាំងចង្កៀង ពោងសុវត្ថិភាព និងការលេចធ្លាយប្រេងឥន្ធនៈ ជាដើម។

គណៈកម្មាការប្រកួតប្រជែង និងប្រើប្រាស់ទំនិញអូស្ត្រាលី (ACCC) ព្រមទាំងអាជ្ញាធរឯករាជ្យ នៃរដ្ឋាភិបាលអូស្ត្រាលី ជាអ្នកត្រួតពិនិត្យលើដំណើរការនេះ ហើយបានប្រមូលរថយន្តចំនួនច្រើនបំផុត ដែលមិនធ្លាប់បានចេញសេចក្ដីជូនដំណឹងក្នុងប្រទេស រយៈពេលជាងពីរថ្ងៃកន្លងមក។

ក្នុងចំណោមរថយន្តដែលក្រុមហ៊ុនតូយ៉ូតា បានប្រមូលមាន Prius hybrid, Corolla sedan និង hatch ព្រមទាំងរថយន្ត Rukus ដែលបានផលិតនៅចន្លោះខែតុលាឆ្នាំ ២០០៨ ដល់ខែកុម្ភៈឆ្នាំ ២០១៥៕

មតិយោបល់