តាកែវៈ មានករណីឃាតកម្មមួយបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទី រសឪល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ដោយជនសង្ស័យជាឪពុក បានយកថ្មសំលៀងកាំបិត វាយក្បាលកូនបង្កើត បណ្តាលឲ្យស្លាប់។
មូលហេតុដែលវាយសម្លាប់កូនបែបនេះ ដោយសារខឹងកូនប្រើប្រាស់គ្រឿងញៀននិយាយមិនស្តាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។
ជនសង្ស័យជាឪពុកមានឈ្មោះ រាល ពៅ អាយុ៤៥ឆ្នាំ។ ចំណែកជនរងគ្រោះជាកូនឈ្មោះ ឆុន សុវណ្ណ ហៅម៉ឺយ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិព្រិច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់បន្តទៀត៕
មតិយោបល់