បរទេស៖កីឡាករខ្សែការពារកណ្តាល Marc Guehi ទីបំផុតគឺបានក្លាយទៅជាកីឡាករចំណូលថ្មីរបស់ក្លឹប Crystal Palaceហើយនិងបានចុះកុងត្រារយៈពេល៥ឆ្នាំនៅទីនោះផងដែរ។
The Goal បានចេញផ្សាយថា Crystal Palace បានចំណាយលុយប្រមាណជា២០លានផោនដើម្បីទិញយក Guehi ពីក្លឹប Chelsea ហើយជឿជាក់ថាកីឡាករវ័យ២១ឆ្នាំរូបនេះនឹងក្លាយទៅជាកីឡាករជម្រើស១១នាក់ដំបូងរបស់ក្លឹបផងដែរ។
Guehi ជាកីឡាករឆ្នើមដុះចេញពីថ្នាលយុវជនរបស់ក្លឹប Chelsea តែម្តងចាប់តាំងតែពីបានចូលរួមនៅទីនេះកាលពីឆ្នាំ២០០៧ហើយអាចមានឱកាសបង្ហាញខ្លួនឲ្យឈុតធំចំនួន២ប្រកួតប៉ុណ្ណោះមុនពេលដែលអាចផ្ទេរទៅលេងខ្ចីជើងនៅ Swansea រយៈពេល១ឆ្នាំកន្លះ៕
មតិយោបល់