ព័ត៌មានជាតិ

ហិង្សាក្នុងគ្រួសារ! ប្ដីវាយ និងយកទឹកក្តៅយកមកជះលើប្រពន្ធ បណ្ដាលឲ្យរបួសយ៉ាងដំណំ

បាត់ដំបងៈ កាលពីវេលាម៉ោង ១២ និង១៤នាទី អធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សា ដោយចេតនាក្នុងគ្រួសារមួយ បានកើតទ្បើងនៅខេត្តបាត់ដំបង។

ដោយជនបង្កឈ្មោះ ឌិន​ ប្រុស​ ភេទប្រុស អាយុ ២៥ឆ្នាំ (ត្រូវជាប្ដី) បានវាយនិងស្រោចទឹកក្តៅទៅលើជនរងគ្រោះ ជាប្រពន្ធឈ្មោះ​ ស.​ស​ អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំខាងលើ បណ្តាលឲ្យរងរបួសធ្ងន់។

ករណីនេះ កើតទ្បើងដោយសារមូលហេតុ: ប្តីផឹកស្រាប្រពន្ធបានណែនាំកុំឲ្យផឹកច្រើនពេក ប្តីខឹងក៏វាយនិងយកទឹកក្តៅយកមកជះលើប្រពន្ធតែម្តង ។

ក្រោយកើតហេតុកម្លាំងនគរបាលស្រុក បានឃាត់ខ្លួនជនបង្ក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕

មតិយោបល់