ព័ត៌មានជាតិ

៦​ខែ​ដើមឆ្នាំ​២០១៤​ភ្ញៀវទេសចរ​មក​កម្សាន្ត​លេង​ខេត្តមណ្ឌលគិរី​មានកា​កើន​ឡើង​ជាង​ឆ្នាំ​២០១៣

ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តជាតិ​មក​កម្សាន្ត​លេង​នៅ​ខេត្ត​មណ្ឌលគិរី​ក្នុង​រយៈពេល​៦​ខែ ដើម ឆ្នាំ​២០១៤ មាន ចំនួន​យ៉ាងច្រើន​កុះករ​គួរឲ្យកត់សំគាល់​ដោយ​ភ្ញៀវ​ទេសចរ លេង មាន​ភាពសប្បាយ​រីករាយ​ពួកគាត់​មក​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ និង​គយគន់​ទេសភាព​ជួរ​ភ្នំ​តូច​ធំ​ព្រៃ​ប្រឹក្សា​ខៀវស្រងាត់ ប្រៀប​បាន​ទៅ​នឹង​ផ្ទៃសមុទ្រ​សាគរ ទិដ្ឋភាព​ទាំងនេះ​ក៏​បាន​ធ្វើឲ្យ​ពួកគាត់​ធូរស្បើយ​អារម្មណ៍​រំសាយ​រាល់​ទុក្ខ​កង្វល់​ផងដែរ ។​

​បើ​តាមរ​បាយ​ការណ៏​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៤​នេះ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​បាន​មកលេង​កំសាន្ត​ខេត្តមណ្ឌលគិរី សរុប​មាន​ចំនួន ៧៣,៥៩៤​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ មាន​ចំនួន ៧០,៥៩៧​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣០០២​នាក់ ហើយ​តួលេខ​នេះ​បើ​ធៀប​ទៅ នឹង​រយៈពេល​៦ ខែ​ដើមឆ្នាំ​ដូចគ្នា ក្នុង​ឆ្នាំ​២០១៣​កន្លងទៅ ចំនួន​ភ្ញៀវទេសចរណ៍​សរុប​មាន​ការកើនឡើង ៧៥៩៥​នាក់ ស្មើនឹង​១១,៥០% ភ្ញៀវ​ជាតិ​កើនឡើង ៧៥២៦​នាក់ ស្មើនឹង​១១,៩៨% ភ្ញៀវ​អន្តរជាតិ​កើនឡើង​៤៤​នាក់ ស្មើនឹង​១,៤៨% ។ ​ចំពោះ​រមណីយដ្ឋាន​ដែលជា​គោលដៅ​ទី​មួយ របស់​បងប្អូន​ភ្ញៀវ​ទេសចរណ៍​និយម​ទៅ​លេង​កំសាន្ត​នោះ គឺ រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ក្រៅពី​នោះ​ខេត្តមណ្ឌលគិរី ក៏​នៅ​មាន​រមណីយដ្ឋាន​ដែល​មាន​ភាព​ទាក់ទាញ​ជាច្រើន​ទៀត ផងដែរ ដូច​ជា​រមណីយដ្ឋាន សមុទ្រ​ឈើ ចំការ​កាហ្វេ ទឹកជ្រោះ​ដំណាក់​ស្ដេច ទឹកជ្រោះរ​មនា ទឹ​ជ្រោះ​ជ្រៃ​ធំ ទឹកជ្រោះ ក្បាល​ព្រះ ភ្នំ​ណាំ​លៀ នឹង​រមណីយដ្ឋាន​វប្ប​ធម៌ ភ្នំ​ដោះ​ក្រមុំ ជាដើម ។​

​ប្រធាន​មន្ទីរ​ទេសចរណ៏​ខេត្ត​មណ្ឌលគិរី លោក ងិន​សុ​វិមាន​ក៏​បាន​បញ្ជាក់​ផងដែរ​ថា មន្ទីរ​ទេសចរណ៍​មិន​មាន​គំរោង​នឹង​បង្កើត​រមណីយដ្ឋាន​ថ្មី​ទេ ប៉ុន្តែ​មន្ទីរ​នឹង​រៀបចំ​កែលំអរ​និង អភិវឌ្ឍន៍​រមណីយដ្ឋាន​ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន​ចំនួន​១៧​រមណីយដ្ឋាន​ឲ្យមាន​ភាពស្រស់ស្អាត​នឹងមាន​សោ​ភណ្ឌ័​ភាព​ក្នុង​កាទាក់ទាញ​អារម្ម​ណ៍​ជាងនេះទៅទៀត ៕
taprum_196322910

មតិយោបល់