ព័ត៌មានជាតិ

បុរសម្នាក់ យកកំប៉ុងហ្គាស និងផាវគ្រាប់បែករុំស្គុតជាប់គ្នា រួចដុតបោះសំដៅចូលក្នុងផ្ទះគេ ហើយថែមទាំងគំរាមសម្លាប់ទៀត

បាត់ដំបង: កាលពីម៉ោងវេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាមួយ នៅក្រុមទី៦ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

ដោយជនបង្កឈ្មោះ ចម្រើន ឆេងឡា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ បានយកកំប៉ុងហ្គាស និងផាវគ្រាប់បែក រុំស្គុតជាប់នឹងកំប៉ុងហ្គាស រួចដុតផាវបោះសំដៅចូលក្នុងផ្ទះជនរងគ្រោះឈ្មោះ ម៉ៅ វណ្ណី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិសង្កាត់ជាមួយគ្នា (ផ្ទះជាប់គ្នា) ក្នុងពេលជនរងគ្រោះ កំពុងតែអង្គុយលាងចានតែម្នាក់ឯង ឃើញផាវឆេះដូច្នោះ ក៏ជះទឹកសាប៊ូពន្លត់។

ក្រោយពេលពន្លត់ផាវរួចហើយ ជនសង្ស័យបានរត់ ទៅយកកូនកាំបិតចុងស្រួច មកគំរាមចាក់សម្លាប់ជនរងគ្រោះបន្ថែមទៀត តែមិនបណ្ដាលឲ្យរបួសនោះទេ ។

ករណីនេះ កើតទ្បើងដោយសារជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មានទំនាស់ជាមួយគ្នា ។

បច្ចុប្បន្នកម្លាំងនគរបាលក្រុង បានឃាត់ខ្លួនជនបង្ក ហើយកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការបន្ត៕

មតិយោបល់