ព្រៃវែងៈ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងស្រីម្នាក់រអិលជើងធ្លាក់ចូលស្រះទឹកនៅផ្ទះលង់ទឹកស្លាប់ នៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ ឆេង គឹមឡាង ភេទស្រី អាយុ១ខួប៨ខែ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យឃើញថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់