ព័ត៌មានជាតិ

Update៖ គ្រូបង្រៀនជនជាតិដើមភាគតិចម្នាក់ដែលកាប់បុរសម្នាក់បែកក្បាលត្រូវសមត្ថកិច្ចឃាត់ខ្លួន បើតាមប្រភពច្បាស់ការណ៍បញ្ជាក់ថា សង្ស័យមានអ្នករត់ការដោះលែង!

មណ្ឌលគិរីៈ គ្រូបង្រៀនជនជាតិដើមភាគតិចម្នាក់ ទប់កំហឹងមិនបានទាញពូថៅវាយគូទំនាស់ បែកក្បាលរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ពូរង៉ោល​ ឃុំមេម៉ង​ ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌលគិរី។

ករណីនេះ​បង្ក​ឡើង​ដោយ​ឈ្មោះ​ ភេទ​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​ប្រហែល​២៥​ឆ្នាំ ​ជនជាតិ​ព្នង មុខរបរ​ គ្រូបង្រៀន​។ ចំណែក​ឯ​ជនរងគ្រោះ​មាន​ឈ្មោះ​ ព្រុំ​ សុខ​ណេង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​កសិករ​ រងរបួស​ត្រូវ​ចំក្បាលក្រោយ​​។ ​ទាំង២នាក់​មាន​ទី​លំនៅស្ថិត​ក្នុង​ភូមិ​ពូរ​ង៉ោល​ ឃុំមេម៉ង់​ ស្រុកកែវ​សីមា​ ខេត្ត​មណ្ឌលគិរី​ ។

ក្រោយកើតហេតុជនដៃ​ដល់​បានរត់គេច​ខ្លួនបាត់។​ ចំណែក​ឯ​ជន​រងគ្រោះ​ត្រូវ​បញ្ជូន​មកកាន់​មណ្ឌល​សុខភាព​ ហើយករណីនេះបណ្តាលមកពីទំនាស់ពាក្យសម្ដី​គ្នា​ បន្តិច​បន្តួច ក៏ឈានដល់ប្រើអំពើហិង្សាតែម្តង​។

លុះដល់ម៉ោង១១យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានសហការជាមួយ​កម្លាំងស្នងការដ្ឋាន បានចុះស្ទាក់ផ្លូវជនដៃដល់ខាងលើ និងឃាត់ខ្លួនបាននៅ​គោល​ដៅ​ភូមិពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខណៈពេលដែលកម្លាំងសមត្ថកិច្ចបានឃើញមុខសញ្ញាបង្ហាញមុខជិះម៉ូតូអាសង់០១៥ ស្លាកលេខ 1B-3713 រតនគិរី ។ ក្រោយឃើញសមត្ថកិច្ច​ជន​ស​ង្ស័យមិន​បានឈប់ ហើយជិះម៉ូតូគេច តែសមត្ថកិច្ចបានដេញតាមជនសង្ស័យពីក្រោយជាប់ រហូតជនសង្ស័យផ្តួលម៉ូតូរត់ចូលព្រៃ លុះដល់ម៉ោង១០និង៣០ នាទីជនសង្ស័​យបានចេ​ញពីព្រៃមកជួបកម្លាំងយើង​ដែលពួនស្ទាក់ ដោយសង្ស័យបានសួរនាំនិងសម្គាល់ភិនភាគទើប​ឃាត់ខ្លួនបានតែម្តង ហើយនាំទាំងម៉ូតូនិងមនុស្ស​មកកាន់អ​ធិកា​រដ្ឋាននគរបាលក្រុងនិងប្រគល់ជនសង្ស័យទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រីឯម៉ូតូរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានក្រុង ដើម្បីចាត់ការតាមច្បាប់ ប៉ុន្តែបើយោងតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ សង្ស័យមានអ្នករត់ការដោះលែងបាត់ទៅហើយ៕

មតិយោបល់