មណ្ឌលគិរីៈ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូប្រណាំងនិងរថយន្តដឹកអេស្ការវ៉ាទ័រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្នំពេញ នៅលើផ្លូវជាតិលេខ៧៦ ភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជនរងគ្រោះត្រូវបានគេស្គាល់ជាកូនរបស់មន្រ្តីជាន់ខ្ពស់ម្នាក់នៅខេត្តមណ្ឌលគិរី។
ក្នុងនោះPost News យើង បានព្យាយាមទាក់ទងទៅសមត្ថកិច្ចក្នុងខេត្តមណ្ឌលគិរីដែរ ប៉ុន្តែមិនមានអ្នកណាបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះថាជាកូនរបស់បុគ្គលណានោះទេ គ្រាន់តែដឹងថាជាកូនមន្ត្រីជាន់ខ្ពស់នៅខេត្តមណ្ឌលគិរីនេះតែម្តង ៕
មតិយោបល់