ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៧នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន

ប៉ៃលិន: នៅថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ លោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលល្វា និងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បើកប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់ ដូចខាងក្រោម៖
I-នៅថ្ងៃទី០២-០២-២០២១ ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ប្រុស ដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា (សង្ស័យជាម៉ាទឹកកកចំនួន ៣កញ្ចប់ ធំ០១កញ្ចប់)។
១-ឈ្មោះ ចម្រើន ភា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិទួលនិម្មិត សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន ។
២-ឈ្មោះ សីវ វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិទួលនិម្មិត សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន ។
៣-ឈ្មោះ សីវ ឆៃ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិទួលនិម្មិត សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន ។
៤-ឈ្មោះ ស៊ឹម ស៊ីង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន និងឆែកឃើញមានវត្ថុតាងម្សៅក្រាមពណ៌សថ្លា(សង្ស័យជាម៉ាទឹកកកចំនួន ៣កញ្ចប់ ធំ០១កញ្ចប់) ។
៥-ឈ្មោះ យឿន ម៉ីម៉ី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន ។
II-រហូតមកដល់ថ្ងៃទី០៣-០២-២០២១ លោកបានដឹកនាំកម្លាំងជំនាញបន្តនីតិវិធីជាបន្ត ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់,ស្រី ១នាក់បន្ថែមទៀត នៅចំណុចបន្ទប់ជួលអូរកម្មករ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា(សង្ស័យជាម៉ាទឹកកកចំនួន ១កញ្ចប់ធំ)
១-ឈ្មោះ វិន វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជាប្តី ឆែកឃើញវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា(សង្ស័យជាម៉ាទឹកកកចំនួន០១កញ្ចប់ធំ) ។
២-ឈ្មោះ បូរ ដាវ៉ាន់ ភេទស្រី អាយុ ២០ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន គ្មានផ្ទុកសារធាតុញៀន ។
III-សម្ភារ:វត្ថុតាដកហូតសរុប
១-ម្សៅក្រាមពណ៌សថ្លា(សង្ស័យជាម៉ាទឹកកកសរុបរួមចំនួន ៤កញ្ចប់ ធំ ២កញ្ចប់)
២-ដាវសាម៉ូរ៉ៃចំនួន ១ដើម
៣-ផ្លាកលេខម៉ូតូចំនួន ១សន្លឹក
៤-ទូរស័ព្ទដៃចំនួន ៤គ្រឿង
៥-ដែកកែសចំនួន៥
៦-ដបសម្រាប់ជក់គ្រឿងញៀនចំនួន១
៧-ម៉ូតូចំនួន ២គ្រឿង
៨-ថង់ផ្លាស្ទិកសម្រាប់វេចខ្ចប់គ្រឿងញៀនចំនួន ២ដុំ និងសម្ភារ:សម្រាប់ជក់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យសរុបចំនួន ៧នាក់,ស្រី ១នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននរគរបាលក្រុងប៉ៃលិន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់